ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក ថុង ម៉េងដាវិត ដែលជាអ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យ អាស៊ី (AVI)។ នៅថ្ងៃព្រហស្បតិ៍ទំនានេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ក្រោមប្រធានបទ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីភាគីចិន វៀតណាម ឡាវ ថៃ និងភូមា។ សម្រាប់លោកថុង ម៉េងដាវិត កិច្ចប្រជុំកំពូលនេះត្បិតថា មានការចូលរួមពីប្រទេសជិតខាងកម្ពុជាទាំងអស់ក៏ដោយ ប៉ុន្តែ វានៅតែមានផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។