Telephone
(+855) 99841445/ 12710640
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI Voice ៖ សមុទ្រចិនខាងត្បូងស្ងប់ស្ងាត់ខណៈអាមេរិកកាំងត្រៀមបោះឆ្នោត

សមុទ្រចិនខាងត្បូងស្ងប់ស្ងាត់ខណៈអាមេរិកកាំងត្រៀមបោះឆ្នោត
ជម្លោះក្នុងសមុទ្រចិនខាងគឺជាជំងឺមហារីករបស់ពិភពលោកមួយក្នុងចំណោមជំងឺផ្សេងៗទៀត។ បញ្ហានេះតែងតែកើនឡើងកំដៅជារឿយៗជាពិសេសក្នុងអំឡុងចុងឆ្នាំ២០១៩ ដែលមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាតិចតួចរវាងមហាអំណាចចិន និងអាមេរិក។ ប៉ុន្តែស្ថានកាណ៍នេះបច្ចុប្បន្ន បានស្ងប់ស្ងាត់ទៅជាពិសេសក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំការឃោសនាបោះឆ្នោតដើម្បីឈានទៅរកការបោះឆ្នោតនៅដើមខែវិច្ឆិកានេះ។ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកថុង ម៉េងដាវីត បានមើលឃើញថា ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងបានស្ងប់ស្ងាត់ជាងធម្មតាដោយសារតែប្រទេសអាស៊ានទាំងអស់មិនទុកចិត្ត និងមិនឃើញភាពច្បាស់លាស់នៃនយោបាយការបរទេសរបស់អាមេរិកជុំវិញបញ្ហានេះ។ បន្ថែមពីនេះ អាស៊ានមិនចង់ឱ្យបញ្ហាសមុទ្រចិនខាងត្បូងនេះក្លាយជាសន្លឹកបៀសម្រាប់ការបោះឆ្នោតនៅអាមេរិកដែលអាចជាគ្រោះថ្នាក់ធ្ងន់ធ្ងរ៕ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា

Leave a Reply

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

Recent Posts

X