ASIP ជាជ្រុងនៃគំនិតអាជីវកម្មបែបថ្មីដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា
កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា ឧទ្យាននវានុវត្តន៍សង្គមអង្គរ(Angkor Social Innovation Park)ក្នុងគោលបំណងផ្តល់ការសិក្សាស្រាវជ្រាវ ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាស្តីពីនវានុវត្តន៍សង្គម។
លោកឈត ឆរ៉ាវុធ សហស្ថាបនិកនៃកម្មវិធី បានលើកឡើងថា កម្មវិធីនេះគឺជាផ្នែកមួយសំខាន់ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងជ្រុងនៃគំនិត និងបរិបទថ្មីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដើម្បីជំរុញនិងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់រីកចម្រើនបន្ថែមទៀត។
វាគ្មិន៖ លោក ឈត ឆរ៉ាវុធ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា