Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

May 2021

Kingdom ‘has the right to choose’ aid sources

Minister of National Defence Tea Banh on May 31 explained the role that Chinese financial aid played in the construction of the Ream Naval Base, saying Cambodia has every right to receive development assistance from any country. Tea Banh also reaffirmed that the government would not allow the presence of any foreign military bases in...
Read More

AVI Insight ៖ បណ្ឌិតតាន់ មុនីវណ្ណ បង្កើតគម្រោងយក្សដាំលម៉ើដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោកដែលកំពុងពេញនិយម

បណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្កើតក្រុមហ៊ុនមួយដើម្បីដាំដំណាំកសិឧស្សាហកម្មលម៉ើនៅកម្ពុជាដើម្បីបំពេញទីផ្សារពិភពលោកដែលកំពុងត្រូវការនៅបណ្តាប្រទេសក្នុងតំបន់អារ៉ាប់។ បើតាមការបញ្ជាក់តម្រូវការទីផ្សារនៅមានចន្លោះប្រហោងខ្លាំង ហើយតម្លៃក្នុងទីផ្សារក៏ខ្ពស់ជាងដំណាំផ្សេងទៀតដែលកម្ពុជាកំពុងមាននិងនាំចេញទៅបរទេសផងដែរ។ លោកបន្តថា ជាមួយគម្រោងវិនិយោគនេះ វានឹងជាចំណែកមួយនៃកំណើនជីវភាពប្រជាពលរដ្ឋ ឱកាសការងារក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។វាគ្មិន៖ បណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

Asian Vision Institute · កម្មវិធី AVI VOICE ៖ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាប្រវត្តិសាស្រ្ត ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើងចាប់តាំងពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងជារដ្ឋមួយ នៅឆ្នាំ១៩៤៨ មកម្លេះ។ កាលពីពេលថ្មីៗនេះ ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចាប់ផ្ដើមឡើងសារជាថ្មីម្តងទៀត ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមឧទ្ទាមហាម៉ាសរបស់ប៉ាឡេស្ទីនទៅលើអ៊ីស្រាអែល តាមរយៈការបាញ់បោះគ្រាប់រ៉ុកកែតដាក់ឲ្យគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមាននូវការបាក់អាគារ និងបានធ្វើឲ្យបាត់បង់នូវជីវិតប្រជាជនស្លូតត្រង់ជាង ២០០នាក់ ដែលក្នុងនោះក៏មានកុមារ និងស្រ្តីដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានលើកឡើងថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអុីស្រាអ៊ែល​ និងមហាអំណាចផ្សេងៗទៀត។ លោកយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអុីស្រាអ៊ែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អុីស្រាអ៊ែលស្រាប់តែម្ដង។ សំនួរទី១៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែនឹងចាប់ផ្តើមនោះទេ។ ជាក់ស្តែង ជម្លោះនេះ បានកើតឡើងតាំងពី...
Read More

AVI Insight ៖ មានសុទ្ធិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចនយោបាយសេដ្ឋកិច្ច Digital របស់កម្ពុជា

Asian Vision Institute · AVI Insight ៖ មានសុទ្ធិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចនយោបាយសេដ្ឋកិច្ចDigitalរបស់កម្ពុជា បណ្ឌិតតាន់ មុនីវណ្ណ៖ មានសុទ្ធិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចនយោបាយសេដ្ឋកិច្ចDigitalរបស់កម្ពុជាបណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជា បានលើកឡើងថា វិស័យនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ហើយលោកសុទ្ធិដ្ឋិនិយមថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃសេដ្ឋកិច្ចDigitalបាននៅឆ្នាំ២០៤០។ លោកបានកត់សម្គាល់ឃើញថារដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវយន្តការច្បាប់និងការគាំទ្រជាច្រើនដើម្បីធានាបាននូវប្រសិទ្ធភាពដូចអ្វីដែលបានកំណត់។វាគ្មិន៖ បណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍

Asian Vision Institute · AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ បណ្ឌិត ងួនផាន ភក្តី ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍កាលពីថ្ងៃទី ១២ ខែមេសា ក្រុមការងាររបស់បណ្ឌិតងួនផាន ភក្តីនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសរសេរគោលនយោបាយសង្ខេបខ្លីមួយស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមរយៈការអភិវឌ្ឍដោយផ្តោតលើប្រជាជន៖ ករណីមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ក្នុងស្រុកពារាំងនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនោះ លោកបណ្ឌិតបានលើកឡើងថា តំបន់ទេសចរណ៍ធម្មជាតិពារាំងគឺជាពេជ្យមិនទាន់ច្នៃដែលនឹងមានសក្តានុពលដែលមានសមត្ថភាពបង្កើនកំណើនជីវភាពរបស់ពលរដ្ឋក្នុងតំបន់។វាគ្មិន៖ បណ្ឌិត ងួនផាន ភក្តី ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាសុីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Calls mount for US, China to build bridges between them

Experts at an online discussion yesterday called for the United States and China to build bridges, pointing out that there is a growing trend towards decentralisation of global power during which collective agencies such as Asean and the European Union can play a key role. The remarks were made during the US-China Collaboration: Practical Pathways...
Read More

កម្មវិធី AVI VOICE ៖ កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

Asian Vision Institute · កម្មវិធី AVI VOICE ៖ កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច កិច្ចសន្ទនាចតុភាគី (The QUAD) នេះ គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលមានប្រទេសចំនួន 0៤ ជាសមាជិក ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ The QUAD ១.០ និង The QUAD ២.០ នេះ គោលបំណងរបស់គាត់គឺមានភាពស្រដៀងគ្នាច្រើន តែខុសត្រង់ថា The QUAD ២.០  គឺផ្តោតសំខាន់ចម្បងទៅលើថា តើប្រទេសទាំង ០៤ នេះ ត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ចិន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងថា The QUAD Vaccine Partnership គឺមានមហិច្ឆតាក្នុងផលិត ចែកចាយ និងបរិច្ចាក វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូស ទៅដល់បណ្តាលប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហិ្វក...
Read More

AVI Insight ៖ អតីតនិស្សិតមកពីចិនកំពុងបង្កើតក្លឹបបង្រៀនយុវជនកម្ពុជាពីការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា (E-Commerce) ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Asian Vision Institute · អតីតនិស្សិតមកពីចិនកំពុងបង្កើតក្លឹបបង្រៀនយុវជនកម្ពុជាពីការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា(E-Commerce) លោក ឡែមឌឿន ដាលឹម ជាអតីតនិស្សិតបរិញ្ញាជាន់ខ្ពស់ពីប្រទេសចិន កំពុងបង្កើតក្លឹបដែលមានឈ្មោះថាជំនួញជំនាន់ថ្មីដើម្បីបង្រៀនយុវជនកម្ពុជាឱ្យស្គាល់ពីអ្វីទៅជា E-Commerce ឬការធ្វើអាជីវកម្មលើប្រព័ន្ធអ៊ីនធឺណែត ហើយថាតើដំណើរការនៃសង្វាក់ផលិតកម្មនេះដំណើរការបែបណា ហើយថាតើយុវជនដែលចង់ប្រកបធុរកិច្ចក្នុងជំនាញនេះត្រូវយល់ដឹងពីបញ្ហាអ្វីខ្លះ។ ការបង្កើតនេះ គឺដើម្បីបង្កើនការលើកកម្ពស់ផលិតផលក្នុងស្រុក។ អតីតនិស្សិតដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យរូបនេះ រំពឹងថាគំនិតរបស់ខ្លួននឹងអាចជួយលើកកម្កើងផលិតក្នុងស្រុកទល់នឹងការនាំចូលផលិតផលពីក្រៅប្រទេសយ៉ាងគំហុក ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ ម្ចាស់មន្ទីរព្យាបាលធ្មេញឯកទេសបង្ហាញពីបទពិសោធន៍ពីការដឹកនាំនិងបង្កើតធុរកិច្ចតាំងពី ១ សាខារហូតដល់៦សាខា

Asian Vision Institute · ម្ចាស់មន្ទីរព្យាបាលធ្មេញឯកទេសបង្ហាញពីបទពិសោធន៍ពីការដឹកនាំនិងបង្កើតធុរកិច្ចតាំងពី១សាខារហូតដល់៦សាខា នៅសប្តាហ៍នេះ កម្មវិធីAVI Insight នៃវិទ្យាស្ថានចក្ខុវិស័យសូមណែនាំករណីសិក្សានៃធុរកិច្ចមួយរបស់មន្ទីរព្យាបាលធ្មេញឯកទេសដែលបង្កើតឡើងដោយ ទន្តបណ្ឌិត ហ៊ុយ ប៉ូលិន ដែលធ្លាប់ជាសាស្ត្រាចារ្យផ្នែកទន្តសាស្ត្រថែមទៀតផង។ ក្រោយបង្កើតឡើងនៅឆ្នាំ២០០៩ មន្ទីរព្យាបាលធ្មេញឯកទេស បានបង្កើតសាខារហូតទៅដល់៦ដែលនៅក្នុងនោះមាន ៥ នៅស្រុកខ្មែរនិងមាន១នៅប្រទេសឡាវ។ ថាតើអ្វីគឺជាចំណុចពិសេសនៃអាជីវកម្មនៃមន្ទីរព្យាបាលធ្មេញឯកទេស?ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ លោក ជុំ សន្យា បោះបង់ជីវិតទីក្រុងស្រវ៉ាអាជីវកម្មនៅខេត្តរតនៈគីរីដោយចង់បង្កើតការអប់រំមានដល់ចុងកាត់មាត់ញក

Asian Vision Institute · AVI Insight ៖បោះបង់ជីវិតទីក្រុងស្រវ៉ាអាជីវកម្មនៅខេត្តរតនៈគីរីដោយចង់បង្កើតការអប់រំមានដល់ចុងកាត់មាត់ញក លោកជុំ សន្យា គឺជាបញ្ញាជនដែលបានបញ្ចប់ការសិក្សានៅជប៉ុន អ៊ីតាលី និងធ្លាប់រស់នៅបរទេសជាច្រើនឆ្នាំ ប៉ុន្តែបញ្ញាជនដែលស្រឡាញ់ការអប់រំមួយនេះ បានបោះបង់ការងារនិងការរស់នៅក្នុងរាជធានីភ្នំពេញ ហើយស្រវ៉ាទៅបង្កើតអាជីវកម្មក្នុងវិស័យអប់រំនៅខេត្តរតនៈគិរីដែលជាខេត្តដាច់ស្រយ៉ាលមួយរបស់កម្ពុជា។ ក្នុងឆ្នាំ ២០១៥ លោកបានចាប់ផ្តើមកសាងអាជីវកម្មមួយឈ្មោះថា សាលាកុលសម្ព័ន្ធអប់រំក្នុងទីតាំងដែលខ្សត់ធនធានមនុស្សដើម្បីផ្តល់ការសិក្សាបីភាសាគឺអង់គ្លេស ចិន និងភាសាខ្មែរ។ ចង់ដឹងថា បញ្ញាជនរូបនេះ ជួបការលំបាកអ្វីខ្លះទម្រាំមកដល់ថ្ងៃនេះ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖វាគ្មិន៖ លោក ជុំ សន្យា ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
1 2

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.