[English Below]
សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រ។ យ៉ាងណាមិញ បញ្ហាហិរញ្ញវត្ថុនៅតែជាឧបសគ្គចម្បងដែលរាំងស្ទះដល់ការរីកចម្រើន និង ការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម ។ នៅក្នុងទីផ្សារសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យមជាច្រើន នៅពឹងផ្អែកលើហិរញ្ញវត្ថុផ្ទាល់ខ្លួនជាជាងការប្រើប្រាក់កម្ចីពីធនាគារ។ កត្តានេះ អាចប៉ះពាល់ដល់និរន្តរភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុរយៈពេលវែងរបស់សហគ្រាសធុនតូចនិងមធ្យម។
ដោយទទួលស្គាល់ថាសហគ្រាសធុនតូចនិងមធ្យមរមែងជួបប្រទះនូវបញ្ហាប្រឈម ហើយអាចមានការយល់ដឹងតិចតួចនៅឡើយអំពីប្រភេទ និងសេវាប្រាក់កម្ចីដែលមាននៅក្នុងទីផ្សារ ព្រមទាំងអំពីអនុលោមភាពរបស់ក្រុមហ៊ុនស្របច្បាប់ ដូចនេះ មជ្ឈមណ្ឌលស្រាវជ្រាវជាន់ខ្ពស់ និងសិក្សានីតិសាស្ត្រ នៃអង្គការវិទ្យាស្ថានចុក្ខវិស័យអាស៊ី និងសមាគមសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សហការគាំទ្រដោយ អង្គការសហគ្រិនខ្មែរ និងសមាគមសហគ្រិនស្រ្តីកម្ពុជា បានរួមគ្នារៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ស្ដីពី ច្បាប់និងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើការបង្កើនដើមទុនសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សិក្ខាកាមទំាងអស់ នឹងទទួលបាននូវការបណ្ដុះបណ្ដាលផ្ទាល់ពីអ្នកអនុវត្ត និងអ្នកជំនាញផ្នែកច្បាប់មកពីវិស័យធនាគារ អំពីវិធីសាស្រ្តបង្កើនដើមទុនប្រកបដោយនិរន្តរភាព និង កត្តាអនុលោមភាពផ្នែកច្បាប់ដើម្បីស្នើសុំប្រាក់កម្ចី។
🗓 ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣
⏰ ម៉ោង ៩:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់
🎟 ចូលរួមដោយឥតគិតថ្លៃ
🇰🇭 សិក្ខាសាលានេះ ធ្វើឡើងជាភាសាខ្មែរ
📍 សណ្ឋាគារ Olympia City by Dara
_________________________________________________
Small and Medium Enterprises (“SMEs”) are the backbone of the Cambodian economy and are crucial for economic growth and poverty reduction. Nevertheless, access to finance remains a key barrier to SME growth and development in emerging markets, with many SMEs relying on personal finance rather than bank loans. This can affect the SMEs’ long-term commercial and financial sustainability.
Recognizing that SMEs’ often face challenges and may have little understanding of financial loan products and services available, as well as legal corporate compliance, the Centre for Advanced Research and Legal Studies (CARLS) of Asian Vision Institute (AVI) and AmCham Cambodia, supported by Khmer Enterprise and Cambodian Women’s Entrepreneur Association have come together to provide a training seminar for SMEs on the legal and financial considerations on raising funds for sustainable growth.
Attendees will hear from legal practitioners and experts from the banking industry on how to sustainably raise funds and the legal compliance factors to access such loans.
🗓 Friday, 18 August 2023
⏰ 9:00AM – 12:00PM
🎟 Free entry
🇰🇭 The Seminar will be conducted in Khmer language
📍 Olympia City Hotel by Dara