Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI COMMENTARY ISSUE: 2022, No. 01

Do collaboration and harmonisation among different technical assistance programmes in trade facilitation reforms matter?

ISSUE 2022
No 01
Release 28 February 2022
By SOK Kha

ផែនទីចង្អុលផ្លូវសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម ដែលត្រូវបាន កសាងឡើងដោយគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ឬគ.ជ.ស.ព បានរំលេចនូវតម្រូវការនៃការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគម្រោងដៃគូអភិវឌ្ឍន៏សម្រាប់បន្តវឌ្ឍនភាពក្នុងកំណែទម្រង់កិច្ចការសម្រួលពាណិជ្ជកម្ម ក៏ដូចជាពង្រឹងកិច្ចការងារអនុវត្ត WTO-TFA នៅកម្ពុជា។ ជារឿងល្អដែលកម្ពុជាទទួលបាននូវចំណាប់អារម្មណ៏ច្រើនអំពីដៃគូអភិវឌ្ឍន៏នានាក្នុងការងារចូលរួមចំណែកក្នុងវិស័យនេះ។ ការធានាបាននូវកិច្ចសហការជិតស្និទ្ធ និងការចុះសម្រុងគ្នាល្អក្នុងចំណោមគម្រោងនៃកម្មវិធីជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុនានាដែលមានស្រាប់ និងកម្មវិធីថ្មីៗបន្តទៀតនៅក្នុងវិស័យនេះ មានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោង និងអត្ថប្រយោជន៍អំពីការគាំទ្ររបស់គម្រោងចូលរួមចំណែកជួយដល់កម្ពុជាលើការងារកែម្រង់កិច្ចបសម្រួលពាណិជ្ជកម្ម។

The Trade Facilitation Roadmap of Cambodia’s National Committee for Trade Facilitation (NCTF) highlight the need for technical assistance for further progressing the trade facilitation reforms and the country’s commitments under the WTO Trade Facilitation Agreement. The good news is that the interest of various development partners (DPs) in trade facilitation support in Cambodia is high. Ensuring good collaboration and harmonisation among the existing and emerging technical and financial assistance programmes in this sector is thus important to further amplify the gains from their support in trade facilitation reforms in the country.