វាគ្មិន៖ កញ្ញា ពេជ្យ ចារ៉ាឌីន គឺជា នាយប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តការ និងសន្តិភាព
អ្នកដឹកនាំកម្មវិធីនិងសម្របសម្រួល៖ ស៊ុន មេសា
តាំងពីដើមឆ្នាំ ២០២០ មក ជាពិសេសក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងការផ្តើមមានករណីនៃជំងឺកូវីដ ១៩ កើតនៅកម្ពុជា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់ជាច្រើនដើម្បគ្របស្ថានការណ៍ និងការឈានបញ្ចប់ការព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ ១៩ ដែលនៅសេសសល់ ២ ករណីទៀត។ សម្រាប់កម្ពុជា មានទាំងការសរសើរ និងការបង្អាប់លើប្រព័ន្ធសុខាភិបាល និងវិធានការ។ ទន្ទឹមនឹងនេះ កញ្ញាពេជ្យ ចារ៉ាឌីន គឺជានាយប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពបានសរសេរបាយការណ៍ ១ របស់ខ្លួនស្តីពីវិធានការរបស់កម្ពុជា និងវិធានការតំបន់ដើម្បីវាយតម្លៃនិងស្វែងរកចំណុចកែលម្អ។ សម្រាប់ក្រសែភ្នែក អ្នកតាមដានស្ថានការណ៍រូបនេះ តើកម្ពុជានិងតំបន់បានអនុវត្តគោលការណ៍ត្រឹមត្រូវកម្រឹតណា? សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖