ចាប់តាំងពីមានការផ្ទុះការរាតត្បាតវីរុសកូវីដ១៩នៅទូទាំងពិភពលោក ក្នុងនោះក៏មានតំបន់អាស៊ានដែរ ឃើញថាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមឡើងដោយភាពមិនយល់គ្នា ឬចំរូងចំរះមួយចំនួន រវាងប្រទេសមួយនិងប្រទេសមួយទៀតជុំវិញចំណាត់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសសិង្ហបុរីនោះ មើលឃើញថា ប្រទេសដែលជាសមាជិកអាស៊ាន បានប្រើប្រាស់យន្តការគោលនយោបាយរៀងៗខ្លួនផង និងប្រើប្រាស់យន្តការគោលនយោបាយតំបន់ និងអន្តរជាតិដែរ ក្នុងការទប់ស្កាត់វិបត្តិនានា ដែលបណ្តាលមកពីមេរោគកូវីដ១៩។
Full article available: http://www.rfi.fr/km