ប្រធានបទ៖ ក្រោយចូលជាសមាជិក ២១ ឆ្នាំនៅអាស៊ាន៖ កម្ពុជាផ្តើមមានទឹកមាត់ប្រៃ
វាគ្មិន៖ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គដើម្បីសិក្សាពីយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
ដឹកនាំនិងអ្នកសម្របសម្រួល៖ លោក ស៊ុន មេសា
នៅថ្ងៃព្រហស្បតិ៍នេះទី៣០ ខែមេសានេះ គឺជាខួប២១ឆ្នាំគត់នៃការចូលជាសមាជិករបស់កម្ពុជាទៅក្នុងអង្គការតំបន់អាស៊ាន។ ជាប្រទេសក្រីក្រមួយក្នុងទស្សវត្សទី៩០ កម្ពុជាពិតជាមើលឃើញនូវឱកាសក្នុងវិស័យសេដ្ឋកិច្ច និងយុទ្ធសាស្ត្រផ្នែកនយោបាយការទូតពីតំបន់អាស៊ាន ហើយកម្ពុជាជាបន្តបន្ទាប់បានដើរតួនាទីសំខាន់ឡើងៗក្នុងអង្គការតំបន់មួយនេះ។ ដូចនេះភ្ញៀវពិសេសប្រចាំសប្តាហ៍យើងគឺលោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គដើម្បីសិក្សាពីយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ សម្រាប់អ្នកវិភាគរូបនេះ បានអះអាងថា កម្ពុជាផ្តើមមានទឹកមាត់ប្រៃក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងចាស់និងថ្មី ហើយជាពិសេសតួនាទីមិនអាចខ្វះបានរបស់កម្ពុជាចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ដ៏កាចសាហាវ។