Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

May 2022

AVI’s Editorial Top Story for May 2022

For May 2022, the Editorial Desk received twenty (20) commentary and perspective papers submitted for review and eventual publication to AVI Website. Editor’s pick for the month is the commentary paper by Bong Changsambath, Deputy Director of the Centre for Inclusive Digital Economy (CIDE), entitled  “ Examining ASEAN-US Special Summit 2022.” Changsambath said that President...
Read More

AVI Voice៖ វឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

AVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជាAVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជាAVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមពេលវេលានេះ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលជោគជ័យមួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគំនិតផ្ដួចផ្ដើមនានានិងការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់។ ជោគជ័យនេះបាននឹងកំពុងនាំកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពថ្មី និងជម្នះនូវឧបសគ្គដ៏លំបាកមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៃជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជា ក៏ដូចជាលើកឡើងពីសកម្មភាពនានាដែលកម្ពុជាបានអនុវត្តកន្លងមកក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ជាពិសេសការបោះជំហានរបស់រាជរដ្ឋាភិបាលកម្ពុជាទៅរកស្ថានការណ៍វិជ្ជមានសម្រាប់សង្គមទាំងមូល។ សំណួរទី ១៖ ជាបឋមសូមលោកជំទាវជួយរៀបរាប់អំពីស្ថានការណ៍នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង? ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាមកទល់ពេលនេះ មានន័យថានៅព្រឹកនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានចេញផ្សាយនូវព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ ហើយស្ថានភាពយើងមើលជារួមគឺមានលក្ខណៈល្អប្រសើរមែនទែន​ ហើយដោយសារយើងមិនមានករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍ ហើយដែលមានការបញ្ជាក់ពីមន្ទីរពិសោធន៍របស់យើងផងដែរ។ ហើយអ្វីដែលខ្ញុំចង់ជម្រាបជូននៅពេលនេះ ខ្ញុំសូមជូននូវរូបក្រាហ្វិកមួយ ដែលបង្ហាញអំពីការថយចុះយ៉ាងច្រើននូវករណីឈឺហើយរហូតមកដល់ខែឧសភាឆ្នាំ២០២២យើងនេះ គឺក្នុងរយៈពេលដប់ថ្ងៃគិតពីថ្ងៃទី០១ដល់ថ្ងៃទី១០នេះ យើងសង្កេតឃើញថាត្រឹមថ្ងៃទី០៦ យើងនៅឃើញមាន១ករណីឬ ២ករណី តាំងពីថ្ងៃទី០១មក ប៉ុន្តែត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២រហូតមកដល់ការរាយការណ៍ព្រឹកមិញនេះគឺយើងមិនមានការរកឃើញនូវករណីឆ្លងឬក៏ករណីឈឺដោយជំងឺកូវីដ-១៩នោះទេ។ អ៊ីចឹងការគ្រប់គ្រងនិងឆ្លើយតបនៃជំងឺកូវីដ-១៩  គឺមានសភាពល្អប្រសើរក្រោមការដឹកនាំដ៏ត្រឹមត្រូវ ដ៏ប៉ិនប្រសប់និងភាពឆ្លាតវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ហើយសម្ដេចតេជោលោកក៏បានប្រកាសអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងអាចមានសិទ្ធិជ្រើសរើសនូវការពាក់ម៉ាស់ឬក៏មិនពាក់ម៉ាស់ទៅតាមការវាយតម្លៃរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែអ្វីដែលជាការសំខាន់ សម្តេចតេជោលោកបានណែនាំដ៏ខ្ពង់ខ្ពស់ផងដែរ សូមឱ្យបងប្អូនរបស់យើងបន្តនូវការយកចិត្តទុកដាក់ ថ្វីត្បិតតែស្ថានភាពមានភាពល្អប្រសើរក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែចេះប្រុងប្រយ័ត្ន ធ្វើម៉េចកុំឱ្យមានការឆ្លងកើតឡើងវិញ ហ្នឹងគឺនេះជាចំណុចសំខាន់ណាស់។ ហើយបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកំពុងតែវិលត្រឡប់ទៅរកការរស់នៅធម្មតានៅក្នុងប្រក្រតីភាពថ្មីរបស់យើង ហើយការបើកនូវដំណើរការសង្គមនិងសេដ្ឋកិច្ច ឥឡូវវាពេញលេញសឹងតែ១០០ភាគរយទៅហើយ។ អ៊ីចឹងគួបផ្សំជាមួយនឹងការបើកដំណើរការនៃសេដ្ឋកិច្ចនេះ មានន័យថាចរាចរណ៍នៃសេដ្ឋកិច្ចក៏ដូចជាចរាចរណ៍ឬក៏ការចល័តរបស់មនុស្សម្នាពីទីកន្លែងមួយទៅទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយ ក៏មានកំណើនកើនឡើងជាលំដាប់។...
Read More

AVI Voice៖ សារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា

AVI Voiceសារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជាAVI Voiceសារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជាAVI Voiceសារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា {{svg_share_icon}} វិស័យឌីជីថល បច្ចេកវិទ្យា និងអ៊ឺនធឺណិតនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះខ្លាំងក្នុងការប្រើប្រាស់ និងការអភិវឌ្ឍន៍ ស្របពេលដែលក្ដីបារម្មណ៍ពាក់ព័ន្ធទៅនឹងសន្តិសុខលំហអ៊ឺនធឺណិតក៏កំពុងតែកើតមានជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការបង្កើតច្បាប់ស្ដីពីការសន្តិសុខលំហអ៊ឺនធឺណិត ដើម្បីជាការកាត់បន្ថយនូវឧក្រិដកម្មតាមប្រព័ន្ធអ៊ឺនធឺណិត និងការពារឯកជនភាពរបស់បុគ្គលនិងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដមបណ្ឌិត ហ៊ុល សៀងហេង បានពន្យល់ពីនិយមន័យនៃច្បាប់ស្ដីពីលំហអ៊ឺនធឺណិត (Cyber Law) សាវតាក្នុងការផ្ដួចផ្ដើមឱ្យបង្កើតច្បាប់នេះឡើង និងសារៈសំខាន់ចំពោះបុគ្គល និងស្ថាប័ននានាទូទាំងប្រទេសក្នុងវិស័យអ៊ឺនធឺណិត។ សំណួរទី ១៖ តើអ្វីជាច្បាប់ស្តីពីលំហអ៊ីនធឺណិត ឬដែលហៅថា Cyber Law? អ្វីទៅជាសាវតាដែលជម្រុញឱ្យមានការផ្ដួចផ្ដើមសរសេរច្បាប់ស្ដីពីលំហអ៊ីនធឺណិតនេះឡើង? ច្បាប់ស្ដីពីលំហអ៊ឺនធឺណិត ឬ Cyber Law គឺជាច្បាប់ដែលប្រើដើម្បីនិយាយអំពីផ្លូវច្បាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ឬក៏ទាក់ទងទៅនឹងអ៊ឺនធឺណិត។ មិនថាតែនៅក្នុងប្រទេសយើង ឬប្រទេសអភិវឌ្ឍន៍ក៏ដោយ សាវតាដែលធ្វើឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតច្បាប់នេះឡើងគឺ ដើម្បីជួយឱ្យមានសណ្ដាប់ធ្នាប់រួមនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឬក៏ការប្រើប្រាស់អ៊ឺនធឺណិត និងជួយការពារមនុស្សឬស្ថាប័នដែលប្រើប្រាស់បច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងអ៊ឺនធឺណិត នៅក្នុងសម័យឌីជីថលនេះ ពីព្រោះការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាក្នុងវិស័យអ៊ឺនធឺណិតនេះប្រែប្រួលលឿនមែនទែន។ ហើយបើមិនមានច្បាប់ទំលាប់និយាមច្បាស់លាស់លើការងារនេះទេ អាចជាបញ្ហាដល់សង្គម បុគ្គល ឬស្ថាប័នដែលទៅថ្ងៃមុខយើងមិនមានអ្វីដែលយោង ដើម្បីដោះស្រាយបញ្ហានេះ។...
Read More

AVI team meet with an Australian DFAT consultant, Mr. Graham Teskey, and a representative of the Australian Embassy

On 13 May 2022, Dr. Chheng Kimlong, AVI Vice-President, and Dr. Ngoun Kimly, Director of Research and Publication, had a meeting at AVI with an Australian DFAT consultant, Mr. Graham Teskey, and a representative of the Australian Embassy. The consultant was on a mission to seek comments from relevant stakeholders in the knowledge sector in...
Read More

AVI Voce ៖​ ស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន

AVI Voceស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែនAVI Voceស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែនAVI Voceស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន {{svg_share_icon}} សំណួរទី ១៖  ​ចាប់តាំងពីថ្ងៃ២២ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះ ប្រទេសអ៊ុយក្រែនត្រូវបានឈ្លានពានដោយផ្នែកយោធាពីប្រទេសរុស្ស៊ីដែលបញ្ហាក្នុងការឈ្នះពាននេះគឺកំពុងតែបន្តរហូតមកដល់សព្វថ្ងៃនេះ តើដើមហេតុដែលនាំឲ្យប្រទេសរុស្ស៊ីឈានដល់ការប្រើអំពើហិង្សាផ្នែកយោធាឈ្លានពានទៅលើប្រទេសអ៊ុយក្រែនហើយមកដល់សព្វថ្ងៃគេផងដែរថាស្ថានភាពសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែននេះមានការវិវត្តដល់ណាហើយ? ពាក់ព័ន្ធទៅនឹងដើមហេតុដែលនាំឲ្យមានការដែលយើងអាចហៅថាសង្គ្រាម ប៉ុន្តែតាមដែលខ្ញុំតាមដានគឺពិភពលោកនិងអ្នកវិភាគភាគច្រើនគឺនៅតែប្រើពាក្យផ្សេងគ្នានៅឡើយរហូតមកទល់ពេលនេះគឺគេមានប្រើពាក្យការឈ្លានពាន ខ្លះថាការលុកលុយ ខ្លះថាសង្គ្រាម យើងឃើញថាមានការប្រើពាក្យច្រើនឬកំណត់និយមន័យច្រើន  ចំពោះបញ្ហារុស្ស៊ីនិងអ៊ុយក្រែន។ ខ្ញុំសូមប្រើពាក្យថាជាបញ្ហាឬជាការឈ្លានពានដូចដែលលោកវាគ្មិនកន្លងមកលោកបានចែករំលែកឬក៏បានប្រើប្រាស់ពាក្យហ្នឹង។ យើងមើលបើនិយាយអំពីដើមហេតុ ខ្ញុំមិននិយាយសារដើមឡើងវិញទេ ចំពោះកិច្ចសម្ភាសន៍កន្លងមកទេប៉ុន្តែនៅក្នុងនេះគឺជាការកំណត់និយមន័យឬជាការមើលឃើញរបស់ខ្ញុំគឺមានពីរចំណុច ដែលជាដើមហេតុនាំឱ្យរុស្ស៊ីធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន (១)​រុស្ស៊ី លោកបានប្រើប្រាស់ពាក្យថាដើម្បីជួយសង្គ្រោះឬការការពារពលរដ្ឋដែលជាអ្នកនិយាយឬក៏ជាអ្នកប្រើប្រាស់ភាសារុស្ស៊ី ឬក៏ដើម្បីការពារពលរដ្ឋដែលមានទំនោរទៅរកប្រទេសរុស្ស៊ី  (២)ជាការគិតបែបយុទ្ធសាស្ត្រនយោបាយថា រុស្ស៊ីគិតបារម្ភអំពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រទេសរុស្ស៊ី យើងដឹងហើយថាក្រោយពេលដែលលោកZelenskyyដែលជាប្រធានាធិបតីរបស់អ៊ុយក្រែនឡើងកាន់អំណាចជាប្រធានាធិបតីគឺគាត់មានឆន្ទៈយ៉ាងខ្លាំងក្នុងការដាក់បញ្ចូលប្រទេសរបស់លោកឱ្យចូលជាសមាជិករបស់សហភាពអឺរ៉ុប នឹងឲ្យចូលជាសមាជិកអង្គការណាតូផង។ យើងត្រូវដឹងថាវាជាប្រវត្តិសាស្ត្រនៃពិភពលោកឬក៏ជានៅក្នុងកិច្ចការនយោបាយ គឺថាបើកាលណា រឿងអីក៏ដោយបើកាលណាពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពរបស់ប្រទេសជាធម្មតាអ្នកខ្លាំងឬក៏អ្នកដែលគេគិតបានមួយជំហានមុននរណាគេអាចធ្វើកិច្ចការយ៉ាងណាដើម្បីការពារនូវវិបត្តិមហន្តរាយដែលនឹងកើតមានចំពោះប្រទេសរបស់គេហើយ។ និយាយបែបហ្នឹងមិនមែនបានន័យថាខ្ញុំគាំទ្រការឈ្លានពានរបស់រុស្ស៊ីនិងអ៊ុយក្រែនទេប៉ុន្តែគេចង់បញ្ជាក់ថា រុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនគឺដើម្បីបង្ការការពារហានិភ័យណាមួយដែលអាចកើតមានចំពោះប្រទេសរុស្ស៊ីផ្ទាល់ប្រសិនបើអ៊ុយក្រែនបានចូលជាសមាជិករបស់អង្គការណាតូឬក៏បើសិនជាអ៊ុយក្រែនបានចូលជាសមាជិកភាពមួយរបស់សហភាពអឺរ៉ុបពីព្រោះយើងមើលជាធម្មតាបទពិសោធន៍ជាករណីឧទាហរណ៍ជាក់ស្តែងគឺក្នុងសង្គ្រាមលោកលើកទីពីរឬក៏សម័យអាណានិគមហ្នឹងគឺប្រទេសជាប់ខាងយើងគឺមានតែប្រទេសថៃមួយទៀតដែលលោកបានឆ្លងផុតនូវការដាក់អាណានិគមរបស់បរទេសគឺដោយសារការតម្រូវឲ្យទុកប្រទេសមួយជាតំបន់ស។ យើងមើលកាលពីសម័យអាណានិគមនិយមបារាំង​ យើងមានឥណ្ឌូចិនដែលមានកម្ពុជា វៀតណាម ឡាវ ដែលជាប្រទេសស្ថិតនៅក្រោមអាណានិគម។ ដោយឡែកប្រទេសថៃជាប្រទេសមួយដែល ចក្រភពអង់គ្លេស និងបារាំងមិនបានយកមកដាក់ជាអាណានិគមទេគឺមហាអំណាចទាំងពីរនៅពេលនោះគឺសុខចិត្តទុកប្រទេសថៃមួយគឺជាតំបន់សជាព្រំដែនដើម្បីខណ្ឌចែកព្រំប្រទល់នៃការដាក់អាណានិគមរបស់ខ្លួន។  អ៊ីចឹងមែនក្នុងន័យនេះ ចង់បញ្ជាក់ថារុស្ស៊ីមិនមានឆន្ទៈបើយើងគិតថាឆន្ទៈនៃការវាយអ៊ុយក្រែន ខ្ញុំគិតថារុស្ស៊ីក៏មិនចង់អ្វីដែរ ពីព្រោះពលរដ្ឋភាគច្រើនក៏ជាអ្នកប្រើប្រាស់ភាសារុស្ស៊ីហើយបើយើងនិយាយអំពីសាច់ញ្ញាតិ ដែលពាក្យខ្មែរយើងហៅថាខ្សែរស្រឡាយមានពលរដ្ឋមួយចំនួនដែលនៅប្រទេសអ៊ុយក្រែនធ្លាប់មានជីដូនជីតាឬក៏សាច់ញ្ញាតិនៅក្នុងប្រទេសរុស្ស៊ី។ បើយើងគិតពីអតីតកាលនៃសហភាពសូវៀតគឺ យើងឃើញថាអ៊ុយក្រែនក៏ធ្លាប់ជារដ្ឋមួយនៃអតីតសហភាពសូវៀតដែរ។ អ៊ីចឹងយើងហៅថាមនោសញ្ចេតនាក្នុងការជាប់សែស្រឡាយនោះពិតជាមានហើយ ប៉ុន្តែបើយើងត្រឡប់និយាយអំពីរឿងសន្តិសុខវិញ បើការណានិយាយពីរឿងសន្តិសុខឬសុវត្ថិភាពរបស់ប្រទេសជាធម្មតាគេមិនបណ្ដោយឲ្យប្រទេសណាមួយគំរាមនៅប្រទេសរបស់គេទេ...
Read More

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងបណ្តាញអាស៊ី (The Asian Network) បានចុះហត្ថខាលើអនុស្សរណៈយោគយល់គ្នា (MOU)

[English Below] វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងបណ្តាញអាស៊ី (The Asian Network) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នារវាងស្ថាប័នទាំងពីរដើម្បីកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយផ្អែកលើស្មារតីសហការ និងសម្របសម្រួល ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមនៃភាពជាដៃគូ។ បណ្ដាញអាស៊ី មានបេសកកម្មរៀបចំព្រឹត្តិការណ៍នានាដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត លើប្រធានបទផ្សេងៗដែលផ្តោតលើការកសាងបច្ចេកវិទ្យាដើម្បីធ្វើឱ្យពិភពលោកប្រសើរជាងមុន ដោយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដូចជាសកម្មភាពអាកាសធាតុ សមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពយុវជន។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី មានបេសកកម្ម ដើម្បីលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍផ្អែកលើប្រជាជនជាមូលដ្ឋាន ធ្វើការស្រាវជ្រាវគោលនយោបាយ និងកម្មវិធីជាក់ស្តែង ដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគី និងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងជំរុញការចែករំលែកចំណេះដឹង និងកសាងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។ Asian Vision Institute and The Asian Network have signed an MOU to establish a good-faith foundation between the parties for future...
Read More

Press Release on Outcomes of the Seminar on “the Outcomes of the Ministerial Forum for Cooperation in the Indo-Pacific (Paris 22 Feb. 2022)

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសិក្ខាសាលាស្តីអំពី "លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (ទីក្រុងប៉ារីស ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)" Press Release Outcomes of the Seminar on “the Outcomes of the Ministerial Forumfor Cooperation in the Indo-Pacific (Paris 22 Feb. 2022)”
Read More

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានរៀបចំសិក្ខាសាលាស្តីពី ការកសាងសមត្ថភាព វិភាគ និងស្រាវជ្រាវ ដល់នាយទាហានជាន់ខ្ពស់ និងនាយទាហានវ័យក្មេង

[English Below] វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានរៀបចំសិក្ខាសាលាស្តីពី ការកសាងសមត្ថភាព វិភាគ និងស្រាវជ្រាវ ដល់នាយទាហានជាន់ខ្ពស់ និងនាយទាហានវ័យក្មេងចំនួន ៨០នាក់ មកពីអង្គភាពនានាប្រកបដោយជោគជ័យ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយគ្របដណ្តប់លើប្រធានបទជាច្រើន រួមមានការរចនា និងវិធីសាស្រ្តស្រាវជ្រាវ ប្រវត្តិសាស្រ្តយោធា និងការកសាងសន្តិភាពនៅកម្ពុជា ភូមិសាស្ត្រនយោបាយ និងសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទ្រឹស្តីសន្តិភាព និងដំណើរការគ្រប់គ្រងទីតាំងប្រវត្តិសាស្ត្រយោធាសំខាន់ៗនៅកម្ពុជា។ ថ្នាក់ដឹកនាំរបស់ AVI  រួមមាន លោកបណ្ឌិត ឈាង វណ្ណារិទ្ធ លោកបណ្ឌិត ឆេង គីមឡុង និងលោកបណ្ឌិត ងួន គឹមលី បានធ្វើបទបង្ហាញ និងឆ្លើយសំណួររបស់សិក្ខាកាមជាច្រើន។ ក្នុងពិធីបិទសិក្ខាសាលានេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ AVI ក្នុងការរៀបចំសិក្ខាសាលាប្រកបដោយជោគជ័យនេះ។ លោកបាមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ AVI...
Read More

AVI Voice៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

AVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោនAVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោនAVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះក៏ជាការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងក៏ដូចជាដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទីមួយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានមកជួបជុំគ្នាដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវីត បានលើកឡើងពីមូលហេតុនៃការពន្យាពេលនៃកិច្ចប្រជុំ និងផលចំណេញដែលកម្ពុជាអាចនឹងទទួលបានក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ក៏ដូចជាការរំពឹងទុកសម្រាប់លទ្ធផលក្រោយពេលកិច្ចប្រជុំត្រូវបានបញ្ចប់ផងដែរ។ សំណួរទី ១៖ យើងឃើញថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើមឡើយត្រូវបានកំណត់ប្រព្រឹត្តក្នុងខែមីនាមកម្លេះ ប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ខែឧសភាទៅវិញ។ ជាបឋម តើលោកដាវីតអាចពន្យល់ត្រួសៗបានទេអំពីមូលហេតុចម្បងអ្វីខ្លះដែលបណ្ដាលឱ្យមានការលើកពេលវេលានៃកិច្ចប្រជុំមួយនេះ? ហើយវាបានផ្ដល់នូវផលអវិជ្ជមានអ្វីខ្លះដល់ភាគីទាំងពីរ ជាពិសេសបញ្ហាប្រឈមអ្វីខ្លះដល់កម្ពុជាដែលជាប្រធានអាស៊ាន? ការពន្យាពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែមីនា គឺដោយសារតែកត្តាចំបងមួយគឺប្រេសិតពិសេសរបស់អាស៊ានត្រូវទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជូនប្រទេសជាសមាជិកអាស៊ានមួយនេះ ដែលបញ្ហាមីយ៉ាន់ម៉ានេះបានចាក់ស្រេះក្លាយទៅជាដំបៅមួយរបស់អាស៊ានទៅហើយ ដែលតម្រូវអោយមានការជួយទំនុកបំរុងទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចពីសំណាក់សមាជិកអាស៊ានដទៃក៏ដូចជាដៃគូសន្ទនាអាស៊ានផងដែរ។ ដោយសារតែប្រេសិតពិសេសកម្ពុជាត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះហើយ បានជាទាំងកម្ពុជានិងសមាជិកដទៃអាស៊ានដទៃទៀតបាននឹងកំពុងធ្វើការជាមួយកម្ពុជាក្នុងការធ្វើយ៉ាងណាដើម្បីបង្កើតអោយមានស្ថានការណ៍ល្អមួយដើម្បីឈានទៅដល់ការបញ្ចប់ការបាញ់គ្នា និងជំរុញអោយមានកិច្ចពិគ្រោះយបល់នយោបាយនិងពិភាក្សាគ្នារវាងគូភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាប្រកបដោយមតិស្ថាបនា។ ចំពោះផលអវិជ្ជមានវិញ ខ្ញុំយល់ឃើញថាការស្នើសុំពន្យាពេលរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានអោយមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកនៅខែឧសភានេះវិញ គឺជាការត្រឹមត្រូវនឹងមិនមានផលប៉ះពាល់ខ្លាំងដល់កម្ពុជាក៏ដូចជាទំនាក់ទំនងទ្វេភាគីអាស៊ាន អាមេរិកនោះទេ។ អាមេរិកក៏គាំទ្រប្រេសិតកម្ពុជាក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាននេះផងដែរ ដែលអាមេរិកក៏កំពុងឃ្លាំងមើលយ៉ាងយកចិត្តទុកក្នុងដំណើរការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ ជាពិសេសដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ដូចដែលខ្ញុំបានលើកឡើងហើយថាមីយ៉ាន់ម៉ាត្រូវការជំនួយទាំងនយោបាយនិងសេដ្ឋកិច្ចក្នុងការធ្វើយ៉ាងណាអោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទទួលយកនិងគោរពតាមផ្នែកខ្លះនៃចំនុចឯកច្ឆន្ទទាំង៥ របស់អាស៊ានជាមុនសិនជាពិសេសត្រង់ចំនុច២សំខាន់ៗគឺ​ ឈប់បាញ់គ្នានិងទទួលយកជំនួយមនុស្សធម៌របស់អាស៊ាននិងសហគមន៏អន្តរជាតិ។...
Read More

Press Release on Webinar Panel Discussion “AVI-SDGs Dialogue – Peace and Sustainable Development”

On Friday, 29th April 2022, the Centre for Sustainable Development Studies (CSDS) of Asian Vision Institute (AVI) organised the eleventh AVI-SDGs Dialogue webinar series on “Peace and Sustainable Development” via Zoom and Facebook Livestream. The distinguished panellists for this webinar include Dr. Chheang Vannarith, President of Asian Vision Institute (AVI), Brigadier General Say Saksovuthy, Director...
Read More
1 2

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.