Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

August 2022

PRESS RELEASE: Outcomes of the “Mekong-Asia Pacific Peace Forum”

The 1st “Mekong-Asia Pacific Peace Forum” was successfully convened on 28 August 2022. The Forum aims to promote multistakeholder dialogue and collaboration, people-centred approach, and shared prosperity for a sustainable peace in the Asia-Pacific. Moreover, it also promotes dialogue on the Asian approach towards peace, conflict prevention, and resolution. The Forum was co-organised by the...
Read More

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្នុងភាពជាដៃគូជាមួយ Woomentum បានធ្វើការសម្ភោធកម្មវិធីបណ្តុះបណ្តាលសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល ដែលកម្មវិធីនេះនឹងមានការចូលរួមពីសំណាក់សហគ្រិនស្ត្រីចំនួន ៥០ នាក់ក្នុងរយៈពេលប្រាំមួយខែខាងមុខ

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្នុងភាពជាដៃគូជាមួយ Woomentum បានធ្វើការសម្ភោធកម្មវិធីបណ្តុះបណ្តាលសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល ដែលកម្មវិធីនេះនឹងមានការចូលរួមពីសំណាក់សហគ្រិនស្ត្រីចំនួន ៥០ នាក់ក្នុងរយៈពេលប្រាំមួយខែខាងមុខ។ ការបណ្តុះបណ្តាលនេះមានគោលបំណងបំផុសគំនិតម្ចាស់អាជីវកម្មស្រ្តីជាមួយនឹងចក្ខុវិស័យនិងគោលបំណង ផ្តល់ជំនាញអនុវត្តដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឈនិងការលូតលាស់នៃអាជីវកម្ម ព្រមទាំងកសាងសង្គមដែលលើកកម្ពស់ទំនុកចិត្តដល់សហគមន៍ដែលមានស្ត្រីជាម្ចាស់អាជីវកម្ម។ ក្រុមការងាររបស់កម្មវិធីសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រិនខ្មែរ (KE) និងធនាគារស្ថាបនា ដែលបានគាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនេះសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា។ On 23 August 2022, the Centre for Inclusive Digital Economy (CIDE) at Asian Vision Institute (AVI), in partnership with Woomentum, launched the Women’s Digital Entrepreneurship Programme (WDE) Training, which will involve...
Read More

AVI Voice: ការកើនឡើងភាពតានតឹងបច្ចុប្បន្នជុំវិញបញ្ហាកោះតៃវ៉ាន់

AVI VoiceAVI VoiceAVI Voice ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ស.រ.អ.គឺលោកស្រី Nancy Pelosi បានបង្កឱ្យមានកម្ដៅកាន់តែខ្លាំងបន្ថែមទៀតជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែពង្រឹងសកម្មភាពយោធានៅជុំវិញដែនទឹកកោះតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កជាក្ដីព្រួយបារម្មណ៍ដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានរៀបរាប់ពីស្ថានការណ៍តានតឹងបច្ចុប្បន្ន និងផលប៉ះពាល់ដល់ទំនាក់ទំនងអនាគតរបស់ប្រទេសទាំងពីរ ក៏ដូចជាផលបច្ច័យដល់សន្តិភាពក្នុងតំបន់ផងដែរ។ កាលពីដើមខែសីហាកន្លងទៅនេះ មាននូវដំណើរទស្សនកិច្ចក្រៅផ្លូវការមួយរបស់គណៈប្រតិភូជាន់ខ្ពស់របស់ស.រ.អ. ទៅកាន់ទឹកដីកោះតៃវ៉ាន់គឺលោកស្រតី Nancy Pelosi ដែលជាប្រធានសភារបស.រ.អ. ដែលការណ៍នេះបានបង្កឱ្យមានការកើនឡើងនូវភាពតានតឹងរវាងទំនាក់ទំនងប្រទេសចិននិងស.រ.អ. និងប្រទេសចិននិងកោះតៃវ៉ាន់។ ភ្លាមៗនោះរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចេញនូវប្រិតកម្មភ្លាមៗទៅលើដំណើរទៅដល់របស់គណៈប្រតិភូជាន់ខ្ពស់របស់ស.រ.អ.រូបនេះ ហើយក៏បានបញ្ចេញសកម្មភាពភ្លាមៗទៅលើការធ្វើសមយុទ្ធយោធា និងបានបង្កើននូវសកម្មភាពយោធានានានៅជុំវិញដែនច្រកសមុទ្រកោះតៃវ៉ាន់ ដើម្បីជាការព្រមានទៅរដ្ឋាភិបាលក្រុងតៃប៉ិ និងជាសារប្រឆាំងទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ សំណួរទី ១៖  ជាបឋម តើ (វាគ្មិន) អានរៀបរាប់បន្តិចបានទេអំពីស្ថានភាពនៃភានតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់នាពេលបច្ចុប្បន្ននេះ? មុននឹងឆ្លើយនឹងសំណួរ ខ្ញុំ សូមលើកបន្តិច ពាក់ព័ន្ធនឹងប្រវត្តិនៃកោះតៃវ៉ាន់  ៖ ដូចយើង បានដឹងហើយថា ក្រោយពីចាញ់សង្រ្គាម គណបក្សកុម្មុយនិស្តចិន ដឹកនាំដោយ លោក ម៉ៅ សេទុង ក្នុងឆ្នាំ១៩៤៩ របបសាធារណរដ្ឋចិន ដឹកនាំដោយ លោក ​ជាង កៃជៀក បានភាសខ្លួនទៅបង្កើតរដ្ឋាភិបាលមួយនៅលើកោះតៃវ់ាន់ ក្នុងឋានៈជារដ្ឋស្របច្បាប់ដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅខែតុលា ឆ្នាំ១៩៧១...
Read More

AVI Voice: ​អន្ទាក់ទណ្ឌកម្មសេដ្ឋកិច្ច បន្ទាប់ពីកើតឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

AVI VoiceAVI VoiceAVI Voice សំណួរទី១៖   ជាបឋម ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ីលើមូលដ្ឋាន នៃការឈ្លានពានទៅលើដែលអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ជាពិសេសពីសំណាក់ ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកជាដើម។ មិនយូរប៉ុន្មានទណ្ឌកម្មទាំងនោះ ក៏បានផ្តល់ជាផលអវិជ្ជមាននៃសេដ្ឋកិច្ចប្រទេសទាំងនោះវិញ ជាពិសេសគឺទាក់ទងទៅនឹងការឡើងថ្លៃប្រេង ដែលប្រទេសរស្ស៊ី គឺជាប្រទេសដែលនាំប្រេងច្រើនជាងគេនៅលើពិភពលោក។ ជាបឋម សូម (វាគ្មិន) អាចជួយរៀបរាប់បន្តិចពីទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗដែលប្រទេសទាំងនោះបានដាក់លើរុស្ស៊ី? ចាប់តាំងពីមានការផ្ទុះសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដោយសារមានការវាយប្រហារដោយប្រទេសរុស្ស៊ីមក។យើងឃើញថាប្រទេសមួយចំនួន ជាពិសេសប្រទេសនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេស ដែលជាដៃគូសំខាន់របស់អង្គការណាតូជាដើមនោះ បានចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មមួយចំនួនទៀត រួមទាំងទណ្ឌកម្មការទូត ទណ្ឌកម្មទៅលើបុគ្គល គឺសំដៅទៅលើមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ក៏ដូចជាមន្ត្រី ឬក៏ជាពាណិជ្ជករធំៗរបស់រុស្ស៊ី ដែលកំពុងតែរកស៊ីប្រតិបត្តិការអាជីវកម្មពាណិជ្ជកម្មទូទៅ នៅបណ្ដាប្រទេសធំៗលើពិភពលោក។ លើសពីនេះទៀតគឺដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។ អម្បាញ់មិញគឺជាទណ្ឌកម្មផ្នែកនយោបាយ ទណ្ឌកម្មទៅលើបុគ្គល ទណ្ឌកម្មដែលមានលក្ខណៈស្រួចស្រាល់គឺសម្រិតសម្រាំងទៅលើបុគ្គល នយោបាយ បុគ្គលពាណិជ្ជកម្មធំៗ។ ទាក់ទងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច យើងមានឃើញដាក់ទៅលើទំនិញសំខាន់របស់ប្រទេសរុស្ស៊ី ដែលធំជាងគេបំផុតនោះ គឺការរឹតត្បិតទៅលើការនាំចូលទំនិញជាប្រេងឥន្ធនៈ ប្រេងសាំង និងឧស្ម័នជាដើម មកពីប្រទេសរុស្ស៊ី ដែលប្រទេសរុស្ស៊ីគឺជាប្រទេសដ៏ធំបំផុតមួយ ក្នុងចំណោមបណ្ដាប្រទេសធំៗលើពិភពលោកដែលផលិត និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នទៅលើពិភពលោក ជាពិសេសទៅលើសហគមន៍អឺរ៉ុបនេះតែម្ដង។ ទំនិញផ្សេងៗទៀតរួមមានដែក...
Read More

AVI Voice: ការលាលែងពីតំណែងរបស់លោក Boris Johnson និងមាគ៌ាអនាគតរបស់អង់គ្លេស

លោក Boris Johnson បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បន្ទាប់ពីមានរឿងក្ដីអាម៉ាសជាច្រើនទាក់ទងទៅនឹងសកម្មភាព និងទង្វើរបស់គាត់នានា។ ការលារលែងពីតំណែងរបស់លោក នឹងផ្ដល់នូវផលប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់ពីមូលហេតុចម្បងដែលជាកាតាលីករជម្រុញឱ្យលោក Boris Johnson លាលែងពីតំណែង និងបកស្រាយពីអនាគតរបស់អង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី។
Read More

Keynote Address of H.E. HAYASHI Yoshimasa, Minister for Foreign Affairs of Japan, at the Public Seminar on “ASEAN-Japan Cooperation and Ways Forward in the Next 50 Years’’

Keynote Address of H.E. HAYASHI Yoshimasa, Minister for Foreign Affairs of Japan, at the Public Seminar on “ASEAN-Japan Cooperation and Ways Forward in the Next 50 Years’’, which was held on 06 August 2022 at Hyatt Regency Hotel, Phnom Penh, Cambodia. សុន្ទរកថាគន្លឹះរបស់ ឯកឧត្តម ហាយ៉ាស្ស៊ី យ៉ូស្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុននៅក្នុងសិក្ខាសាលាសាធារណៈស្តីពី "កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ...
Read More

Keynote Address of H.E. PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation at the Public Seminar on “ASEAN-Japan Cooperation and Ways Forward in the Next 50 Years’’

Keynote Address of H.E. PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation at the Public Seminar on “ASEAN-Japan Cooperation and Ways Forward in the Next 50 Years’’, which was held on 06 August 2022 at Hyatt Regency Hotel, Phnom Penh, Cambodia. សុន្ទរកថាគន្លឹះរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសិក្ខាសាលាសាធារណៈស្តីពី "កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.