Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

July 2022

Press Release: Webinar Panel Discussion “AVI-SDGs Dialogue – Youth Participation in Sustainable Development”

On Friday, 29th July 2022, the Centre for Sustainable Development Studies (CSDS) of Asian Vision Institute (AVI) organized the fourteenth AVI-SDGs Dialogue webinar series on “Youth Participation in Sustainable Development” via online Zoom and Facebook live stream. The distinguished panellists for this webinar include H.E. Mr Chek Lim, the Deputy Secretary General of the General Secretariat of...
Read More

AVI Voice: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក

AVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកAVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកAVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក {{svg_share_icon}}Free Download Register to download ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។ សំណួរទី១៖ សូម (វាគ្មិន) រៀបរាប់អំពីចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំក៏ចង់បញ្ជាក់ជូនផងដែរ អំពីចលនានៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោកបច្ចុប្បន្ននេះហើយយើងសង្កេតឃើញថាបច្ចុប្បន្នកំណើននៃការផលិតអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនេះហាក់បីដូចជាថមថយ បានន័យថាចំនួននៃការផលិតអាវុធនុយក្លេអ៊ែរនេះវាថយចុះ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ប៉ុន្តែទោះបីជាមានការថយចុះនៃការផលិតនូវអាវុធនុយក្លេអ៊ែរនេះយ៉ាងណាក៏ដោយ ប៉ុន្តែអាវុធនុយក្លេអ៊ែរដែលត្រូវបង្កើតឡើងនៅខាងក្រោយនេះគឺជាអាវុធនុយក្លេអ៊ែរដែលទំនើបជាងមុន។ បើយើងយោងទៅតាមការប៉ានប្រមាណរបស់ «​វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» គាត់បានលើកឡើងថាក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២២នេះមានប្រហែលជាង ១២ម៉ឺនគ្រាប់ ឬ១២៧០០០គ្រាប់ជាងនៅដើមឆ្នាំ២០២២។ ពោលគឺតិចជាងអំឡុង ពី៣០០ទៅ៤០០គ្រាប់ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ហើយក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំង១២៧០០ជាងគ្រាប់នេះគឺ៩0ភាគរយ កំពុងស្ថិតនៅលើកណ្ដាប់ដៃរបស់រុស្ស៊ីហើយនិងអាមេរិក​។ ការប្រមើលចុងក្រោយរបស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» បានឱ្យដឹងថារុស្ស៊ីបន្តស្ថិតនៅក្នុងមហាអំណាចនុយក្លេអ៊ែរនៅលើពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥៩៧០គ្រាប់ជាង។ បន្ទាប់មកទៀតគឺអាមេរិក ដែលមានប្រមាណជាង៥៤២៨គ្រាប់ជាង។ ចិនបច្ចុប្បន្នមានប្រហែលជា៣៥០គ្រាប់ទេ បារាំងមានចំនួន២៩០គ្រាប់ អង់គ្លេសមានប្រហែលជា២២៥គ្រាប់ ប៉ាគីស្ថានមានចំនួន១៦៥គ្រាប់ ឥណ្ឌាមានចំនួន១៦០គ្រាប់ និងអ៊ីស្រាអែលបច្ចុប្បន្នមានប្រហែលជាអំឡុង៩០គ្រាប់។ បើយើងយោងទៅតាមរបាយការណ៍របស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ»បានព្រមានថាពេលវេលានៃការរំសាយអាវុធនុយក្លេអ៊ែរវាហាក់ដូចជាលែងមានទៀតហើយ ដោយឡែកហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរបានឡើងដល់កំពូល គិតតាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់មកម្ល៉េះ។ ហើយក្រោយការធ្លាក់ចុះតិចតួច នៅក្នុងឆ្នាំ២០២១មក...
Read More

AVI Voice: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប

AVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុបAVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុបAVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប {{svg_share_icon}} សំណួរទី១៖   ប្រទេសពីរដែលមានភូមិផងរបងជាប់ជាមួយនិងប្រទេសរុស្ស៊ី គឺហ្វាំងឡង់និងស៊ុយអែតបានដាក់ ការស្នើសុំនូវសមាជិកភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬក៏ហៅកាត់ថាអង្គការណាតូ(NATO) ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ដយ៉ាងក្ដៅគគុក។ ជាបឋម តើអ្វីជាមូលហេតុចម្បងដែលនាំឱ្យប្រទេសទាំងពីរនេះប្ដេជ្ញាចិត្តនៅក្នុងការចូលរួមជាសមាជិករបស់អង្គការណាតូភ្លាមៗបែបនេះ?  រដ្ឋាភិបាលហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកជាផ្លូវការរបស់អង្គការណាតូកាលពីថ្ងៃទី១៨ ខែឧសភា ដោយចាប់ផ្ដើមឡើងតាមដំណើរការការទូត ដែលការស្នើសុំការចូលជាសមាជិកអង្គការណាតូនេះអាចមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះសម្រាប់ប្រទេសទាំងពីរនេះ។ ដោយសារប្រទេសទាំងពីរ គឺជាសមាជិករបស់សហភាពអឺរ៉ុបស្រាប់ ដែលគាត់បានចូលរួមជាសមាជិកនៃសហភាពអឺរ៉ុបចាប់កាលពីឆ្នាំ១៩៩៥ ភ្លាមៗបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ ប៉ុន្តែប្រទេសទាំងពីរបានប្រកាន់ជំហរគោលនយោបាយអព្យាក្រឹតសម្រាប់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាបានប្រែប្រួល បន្ទាប់ពីរុស្ស៊ីបានវាយប្រហារទៅលើអ៊ុយក្រែន ដោយសារតែផ្នត់គំនិតរបស់ប្រជាជននៅហ្វាំងឡង់ ហើយនិងប្រជាជននៅស៊ុយអែតបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការគាំទ្ររបស់សាធារណជនចំពោះការចូលជាសមាជិកណាតូ នៅក្នុងប្រទេសហ្វាំងឡង់បានកើនឡើងពីប្រហែល ៣០ភាគរយ រហូតដល់ជិត៨០ភាគរយនៅក្នុងការស្ទាបស្ទង់មតិមួយ ហើយខណៈពេលដែលប្រជាជនស៊ុយអែតភាគច្រើនក៏យល់ព្រមឱ្យប្រទេសរបស់ខ្លួនចូលជាសមាជិកអង្គការនេះដែរ។ កត្តានេះបានជំរុញឱ្យអ្នកនយោបាយ ក្នុងប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតសម្រេចចិត្តប្តូរគោលនយោបាយសន្តិសុខរបស់ខ្លួនពីអព្យាក្រឹតមកជាចូលបក្សសម្ព័ន្ធទៅវិញ។ សំណួរទី២៖   តើអ្វីទៅដែលជាផលប្រយោជន៍សម្រាប់ប្រទេសហ្វាំងឡង់និងស៊ុយអែត បន្ទាប់ពីការចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ? ជាពិសេសនោះ បន្ទាប់ពីការចូលរួមនេះហើយ តើសមាជិករបស់អង្គការណាតូនៅពេលនេះអាចនឹងផ្តល់នូវបញ្ហាប្រឈមអ្វីខ្លះដល់ពួកគេដែរ?  រុស្ស៊ីបច្ចុប្បន្នមានព្រំដែនគោកប្រវែង៧៥៥ម៉ៃ (~១២១៥គីឡូម៉េត្រ) ជាមួយនិងសមាជិកណាតូចំនួន៥ ហើយការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ នឹងអាចពង្រីកព្រំដែនរបស់ណាតូជាមួយនិងរុស្ស៊ីឱ្យកាន់តែឆ្ងាយជាងមុនទៀត ដោយសារហ្វាំងឡង់មានព្រំដែនគោកជាមួយនិងរុស្ស៊ីរហូតទៅដល់៨៣០ម៉ៃ (~១៣៣៥គីឡូម៉េត្រ) អញ្ចឹងបន្ថែមពីលើព្រំដែនគោកដែលមានស្រាប់ចំនួន៧៥៥ម៉ៃ...
Read More

AVI Voice: លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា

AVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាAVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាAVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា {{svg_share_icon}}Free Download Register to download កាលពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំនូវគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះក៏មានការអមដំណើរដោយ ឯកឧត្ដម ឯកផាប់​ ផាន់ថាវង្ស ដែលជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន(ASCC) ផងដែរ។ ហើយគួររំឭកផងដែរ ថាគោលបំណងចម្បងនៃទស្សនកិច្ចលើកទី២នេះគឺដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុចរបស់មេដឹកនាំអាស៊ាន ក៏ដូចជាពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួម ដែលត្រូវបានអនុម័តនៅក្នុង «កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ានដល់មីយ៉ាន់ម៉ា» ដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភាកន្លងទៅនេះ ហើយដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្នផងដែរ។ សំណួរទី១៖   ជាបឋម សូម (វាគ្មិន) អាចរៀបរាប់បន្តិចអំពីលទ្ធផលទាំងមូល នៃដំណើរទស្សនកិច្ចការងារលើកទី២របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ាក្នុងរយៈពេល៤ថ្ងៃនេះ?  បើយើងមើលទិដ្ឋភាពរួម គឺប្រេសិតពិសេសមានឱកាសជួប និងភាគីពាក់ព័ន្ធនៅប្រទេសភូមា (ប្រទេសមីយ៉ានម៉ា) បានច្រើនជាងមុន ទូលំទូលាយជាងមុន ហើយស្វែងយល់អំពីជំហរ...
Read More

AVI Voice: ស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២

AVI Voiceស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២AVI Voiceស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២AVI Voiceស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២ {{svg_share_icon}} សំណួរទី ១៖  រដ្ឋាភិបាលកម្ពុជា ទើបបានដាក់ចេញនូវ«សៀវភៅសការពារជាតិឆ្នាំ២០២២» ឬដែលហៅថា «Defence White Paper» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។ ហើយគោលនយោបាយដែលទើបនឹងដាក់ចេញថ្មីៗនេះ គឺជាការកត់សម្គាល់នូវការកែសម្រួលជាលើកទី៣ នៃយុទ្ធសាស្ត្រការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង។ ជាបឋម តើអ្វីទៅជាសៀវភៅសការពារជាតិ ហើយតើរដ្ឋាភិបាលលោកបានបង្កើតឡើងនូវសៀវភៅសការពារជាតិនេះក្នុងគោលបំណងអ្វីខ្លះ? ពាក់ព័ន្ធទៅនឹងនិយមន័យនៃសៀវភៅសការពារជាតិសម្រាប់កម្ពុជា គឺសំដៅទៅលើឯកសារយុទ្ធសាស្ត្រថ្នាក់ជាតិគោលមួយពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ និងវិស័យសន្តិសុខជាតិជារួម។ ហើយនេះ គឺជាលើកទី៣ដែលកម្ពុជាបានដាក់ចេញនូវសៀវភៅសការពារជាតិ លើកទី១៖កាលពីឆ្នាំ២០០០ លើកទី២៖កាលពីឆ្នាំ២០០៦។ អ៊ីចឹងបានន័យថា វាមានគម្លាតរយៈពេលដប់១៦ឆ្នាំមកហើយ។ អ៊ីចឹងវាទាមទារឱ្យមានការវាយតម្លៃក៏ដូចជាតាមដាន ហើយបញ្ចេញនូវឯកសារថ្មី ដើម្បីបង្ហាញអំពីចក្ខុវិស័យ យុទ្ធសាស្ត្រ អាទិភាព ក៏ដូចជាសកម្មភាពមួយចំនួនដែលកម្ពុជាចាំបាច់ក្នុងការការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។ ពាក់ព័ន្ធទៅនឹងគោលបំណងនៃសៀវភៅសការពារជាតិនេះផងដែរ វាបម្រើនូវគោលបំណងធំៗយ៉ាងហោចណាស់ចំនួន៣។ ទី១៖ ពាក់ព័ន្ធទៅនឹងថាសៀវភៅសការពារជាតិនេះ ដើរតួនាទីជាឯកសារគោល ដើម្បីជាការពន្យល់ ឬក៏ដាក់ចេញនូវអាទិភាពជូនទៅដល់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ដែលគាត់គឺជាតួអង្គស្នូលក្នុងការការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។ ទី២៖ សៀវភៅសការពារជាតិនេះ គឺមានតួនាទីក្នុងការផ្ដល់ដំណឹង ឬក៏ជម្រាបជូនទៅដល់ប្រជាពលរដ្ឋខ្មែរទូទៅអំពីអាទិភាពការពារជាតិរបស់ប្រទេសរបស់ខ្លួន ថាតើកម្ពុជាជួបប្រទះនូវបញ្ហា...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.