Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

September 24, 2020

ការធ្វើ​នយោបាយ​លើ​បញ្ហា​ទន្លេមេគង្គ និង​កង្វះខាត​តម្លាភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍

ថ្មីៗ​នេះ​មាន​ការប៉ុនប៉ង​យក​បញ្ហា​ទន្លេមេគង្គ​ធ្វើជា​បញ្ហានយោបាយ និង​សន្តិសុខ ហើយ​​ថែម​ទាំង​មាន​ការព្យាយាម​ចាត់ទុក​តំបន់​មេគង្គ​ដូច​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត​។ តាមពិត​ទៅ ក្របខ័ណ្ឌ​អភិវឌ្ឍន៍​នៅ​អនុតំបន់​មេគង្គ​ត្រូវ​​បាន​រៀបចំ​ឡើងជា​មួយ​ប្រទេស​​ដៃគូ​ជាច្រើន និង​មាន​ច្រើន​ស្រទាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការសហការ​ជាក់ស្តែង​ជាមួយ​ដៃគូ​នីមួយៗ​។ នៅពេល​ការប្រកួតប្រជែង​រវាង​ដៃគូ​ទាំងនេះ​កើនឡើង ក្របខ័ណ្ឌ​ទន្លេមេគង្គ​បាន​ក្លាយ​ជា “​សម្លចាប់ឆាយ​” នៃ​យន្តការ​ចម្រុះ​ដែល​សម្បូរ​តែ​សុន្ទរកថា​ពីរោះ​ស្តាប់ កិច្ចសន្យា​ខ្យល់ និង​ការវាយប្រហារ​តាម​ពាក្យសម្តី​រវាង​ប្រទេស​មាន​អំណាច ដែល​ប្រការ​ទាំងនេះ​មិនបាន​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ពិតប្រាកដ​នៅក្នុង​តំបន់​ឡើយ​។ និន្នាការ​ខាងលើ​កើត​ចេញ​ពី ​“​មនោសញ្ចេតនា​ស្អប់​ចិន​” របស់​តួអង្គ​មួយចំនួន ដែល​មាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​ចិន​ ឬ​ប្រទេស​ដែល​គិតថា ចិន​គឺជា​ការគំរាម​កំហែង​សន្តិសុខ​។ បញ្ហា​កង្វល់​ផ្នែក​នយោបាយ​ និង​សន្តិសុខ​ពិតជា​មាន​ដូចជា កង្វះខាត​តម្លាភាព​នៃ​ទិន្នន័យ​ជលសាស្ត្រ និង​ឥរិយាបថ​ព្រងើយកន្តើយ​មិន​ចូលរួម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ធនធាន​ទឹក​ក្នុង​តំបន់​របស់​ចិន​។ យ៉ាងណាក្តី មិនមែន​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ទាំងអស់​សុទ្ធតែ​គិត​ថា​ចិន​ជាការ​គំរាមកំហែង​នោះទេ​។ ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ស្ទើរតែ​ទាំងអស់​គិតថា ការគ្រប់គ្រង​ធនធាន​ទឹក​គួរតែ​ត្រូវបាន​កែលម្អ ប៉ុន្តែ​ពួកគេ​ក៏​គិត​ដែរ​ថា មិន​គួរ​យក​បញ្ហា​មេគង្គ​ទៅ​ធ្វើ​ជា​បញ្ហា​សន្តិសុខ​នោះទេ​។ ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​គិតថា បញ្ហា​បច្ចេកទេស​គួរតែ​ត្រូវ​បែងចែក​ឱ្យដាច់​ជាមួយ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។ ការយក​បញ្ហា​មេគង្គ​ទៅ​ប្រៀបធៀប​ជាមួយ​បញ្ហា​ជម្លោះ​ទឹកដី​ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ការប្រៀបធៀប​ខុស​ទំនង​។ ​ភាពស្មុគស្មាញ និង​កត្តា​​ពេលវេលា គឺ​ខុសគ្នា​ស្រឡះ​។ បញ្ហា​ប្រទាំង​ប្រទើស​ទាក់ទង​នឹង​ទន្លេមេគង្គ គឺជា​បញ្ហា​តែមួយ​រយៈពេល និង​អាច​គ្រប់គ្រង​បាន ផ្ទុយ​ពី​ជម្លោះ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្មុគស្មាញ​ហួសប្រមាណ ហើយ​បាន​​កើតមានឡើង​ជាច្រើន​សតវត្សរ៍​មកហើយ​។ ការព្យាយាម​យក​បញ្ហា​មេគង្គ​ធ្វើជា​បញ្ហា​សន្តិសុខ​គឺ​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍​របស់​ប្រទេសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​។ ការរុញច្រាន​បែបនេះ​ក៏​អាច​ជា​បំណង​ចង់​ឱ្យ​តំបន់​មេគង្គ​ក្លាយជា​វេទិកា​នៃ​ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​ដែល​អាច​ក្លាយ​ទៅ​ជា​កង្វល់​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​។ ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ពុំមាន​អំណាច​អ្វី​អាច​គ្រប់គ្រង​ការប្រកួតប្រជែង​រវាង​ប្រទេស​មាន​អំណាច​នោះទេ ហើយ​មាន​សមត្ថភាព​តិចតួច​ក្នុង​ការទប់ទល់​នឹង​ការដាក់​សម្ពាធ ចាប់បង្ខំ​ឱ្យ​កាន់ជើង​មហាអំណាច​ណាមួយ ឬ​ជ្រើសរើស​យកតែ​ម្ខាង​។ អានអត្ថបទពេញ៖ https://www.postkhmer.com/
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.